ចលនាប្រឡងប្រណាំងឆ្នេរស្អាត ឬអេកូឡាបិលឆ្នេរត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសពិធីអបអរសាទរ ការដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោកកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ដែលបានស្នើឱ្យក្រសួងទេសចរណ៍រៀបចំអេកូឡាបិលឆ្នេរ ដើម្បីធានាឱ្យសកម្មភាពទេសចរណ៍នៅតាមបណ្តោយឆ្នេរសមុទ្រគោរពបទដ្ឋានបរិស្ថាន ពោលគឺសំដៅធានាឱ្យឆ្នេរសមុទ្រកម្ពុជា កាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់ដល់ទស្សនទានបៃតង ស្របពេលដែលពិភពលោកទាំងមូលកំពុងបោះជំហានទៅមុខនៅក្នុងសម័យកាលបៃតង។
ឆ្នេរបេក្ខភាពជាឆ្នេរធម្មជាតិ ឆ្នេរកែច្នៃ ឆ្នេរកំសាន្ត និង ឆ្នេរតាមកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា៖
វិញ្ញាបនបត្រទទួលស្គាល់ ពានរង្វាន់ និងអេកូឡាបិលមានសុពលភាពសម្រាប់រយៈ ០២ (ពីរ) ឆ្នាំ នឹងត្រូវផ្តល់ជូនឆ្នេរធម្មជាតិគំរូ ឆ្នេរកែច្នៃគំរូ ឆ្នេរកំសាន្តគំរូ ឆ្នេរគំរូតាមកោះនានាដែលមានលទ្ធភាពនិងសមត្ថភាពក្នុងការបំពេញតាមលក្ខណវិនិច្ឆ័យដូចមានចែងក្នុងស្តង់ដាអេកូឡាបិលឆ្នេរ។ ក្នុងកំឡុងពេលនៃសុពលភាពឡាបិលនេះ នឹងមានការចុះត្រួតពិនិត្យជាប្រចំាលើការអនុវត្តរបស់ឆ្នេរជ័យលាភី។ ក្នុងករណីដែលឆ្នេរជ័យលាភីណាអនុវត្តមិនបានត្រឹមត្រូវតាមស្មារតីនៃស្តង់ដា នឹងអាចឈានទៅដល់ការដកហូតឡាបិល ។
អេកូឡាបិលឆ្នេរ គឺជាយន្តការថ្មីមួយដ៏មានប្រសិទ្ធភាពចូលរួមអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ។ ឆ្នេរសមុទ្រទាំងអស់ត្រូវចូលរួមការប្រឡងប្រណាំងហើយត្រូវបំពេញឲ្យគ្រប់ពិន្ទុនៃលក្ខណវិនិច្ឆ័យនីមួយៗ ដែលបានចែងក្នុងសូចនាករលំអិត ដើម្បីដណ្តើម បានជ័យលាភីអេកូឡាបិលឆ្នេរ ។ ស្របតាមបរិបទរបស់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ឡាបិលនេះមានលក្ខណៈសាមញ្ញក្នុងការអនុវត្ត ពោលគឺមិនមានភាពតឹងរឹងដូចនៅ បណ្តាប្រទេសជឿនលឿនដទៃនោះទេ។ យន្តការនៃការវាយតម្លៃគឺគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) នឹងវាយតម្លៃអំពីភាពត្រឹមត្រូវនៃការអនុវត្តតាមលក្ខណវិនិច្ឆ័យ និងស្ថានភាពជាក់ស្តែងរបស់ឆ្នេរបេក្ខភាពនីមួយៗ ។
មូលដ្ឋាននៃការវាយតម្លៃផ្អែកលើសូចនាករគោលសំខាន់ចំនួន០៣ (បី) ដូចជា៖